យើងធ្វើការផ្តល់ជូនអ្នកនៅនិរន្តរភាព

ដំណោះស្រាយថាមពលសម្រាប់ប្រជាជន និងអាជីវកម្មនៅកម្ពុជា

មានភាពងាយស្រួល តម្លៃសមរម្យ និងសេវាកម្មមានគុណភាពខ្ពស់

យើងធ្វើការផ្តល់ជូនអ្នក នៅភាពងាយស្រួលក្នុងការប្រើប្រាស់ តម្លៃសមរម្យ និងផលិតផល សូឡាដែលមានគុណភាពខ្ពស់

ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមហ៊ុន អេកូសាន់ បានជួយដល់ប្រជាពលរដ្ឋនៅកម្ពុជាកាត់បន្ថយនូវបរិមាណថាមពលប្រើប្រាស់ប្រចាំថ្ងៃតាមរយៈការចែកចាយសូឡា ពីឧបករណ៍តូចៗ ដល់ប្រព័ន្ធ សូឡា ហាយ ប្រ៊ីដខ្នាតធំ នៅតំបន់ដែលមិនមានអគ្គិចនីគ្រប់គ្រាន់ ឫមិនមានអគ្គិសនីចូលដល់។

ស្វែងរក

ផលិតផលរបស់យើង

ផលិតផលសូឡា
ម៉ូទ័រប៉ូមទឹក
ប្រព័ន្ធសូឡាសម្រាប់ប្រើប្រាស់ក្នុងផ្ទះ
និង ប្រព័ន្ធមិនប្រើអគ្គិសនី
ប្រព័ន្ធ ហាយ ប្រ៊ីដ
អំពូលបំភ្លឺផ្លូវ និងសួនច្បារ
ផលិតផលផ្សេងទៀត

ក្រុមហ៊ុន អេកូសាន់ ផ្តល់ជូនសេវាកម្មដូច

  • តម្លើង
  • ថែទាំ និងជួសជុល
  • សេវាកម្មបន្ទាប់ពីការលក់

អត្ថប្រយោជន៍

តើអ្នករងចាំអ្វីទៀត?

សន្សំសំចៃវិការ

មានឯករាជ្យ​ពីការចំណាយលើថ្លៃសាំង ឬអគ្គិសនី ដោយធ្វើការវិនិយោគប្រភពថាមពលរបស់អ្នក។

ប្រភពថាមពលកកើតឡើងវិញ

ថាមពលសូឡាមានផលប៉ះពាល់តិចលើបរិស្ថាន ប្រៀបធៀបទៅនិងប្រភពថាមពលផ្សេងទៀត។

មានគ្រប់ទីកន្លែង

ថាមពលសូឡាអាចប្រើប្រាស់បានគ្រប់ទីកន្លែងជាពិសេសល្អរនិងមានប្រយោជន៍ខ្ពស់ប្រើនៅតំបន់ដាច់ស្រយាលនិងទីជនបទ។

អំពីយើង

យើងជានរណា

បេសកកម្មរបស់យើង គឺមានភាពសាមញ្ញ ធ្វើការផ្តល់ជូននៅដំណោះស្រាយជាមួយនិងការ៖ មិនបាច់ចំណាយលើថ្លៃអគ្គិសនី ថ្លៃប្រងឥន្ធនៈ​ ​ មិនចំណាយថ្លៃដើម និងមិនមានការរាំងស្ទះមានភាពងាយស្រួលក្នុងការប្រើសម្រាប់អតិថិជនរបស់យើង។

អេកូសាន់ គឹជាសហគ្រាសសង្គម បានបង្កើតឡើង ដោយក្រុមអ្នកជំនាញផ្នែកថាមពលកកើតឡើងវិញ និង ផ្នែកអភិវឌ្ឍន៍ជនបទ បរិស្ថាន ការផ្លាស់ប្តូរអាកាសធាតុ និង វិស្វ័ករកសិកម្ម។

យើងធ្វើកលើការបង្កើនប្រសិទ្ធិភាពថាមពលកម្ពុជានិងការទទួលបានប្រភពថាមពលដែលឥតគិតថ្លៃទាំងត៉បន់ទីក្រុង និងតំបន់ដាច់ស្រយាលតាមរយៈប្រព័ន្ធសូឡា ឧបករណ៍អគ្គិសនីដែលសន្សំសំចៃភ្លើង ព្រងទាំង ផលិតផលអគ្គិសនីដែលមានគុណភាពខ្ពស់ ជាមួយនិងបចេ្ចទកវិទ្យាឈានមុខគេ។

សំដីពិតរបស់កសិករឆ្លាតវៃ

Our customers share their experiences and insights from installing solar solutions & using

"ខ្ញុំគឺជាកសិករដាំបន្លៃ កាលពីមុនខ្ញុំប្រើម៉ាស៊ីនសាំងសម្រាប់បូមទឹកក្នុងការស្រោចស្រពដំណាំ ពេលខ្លះវាមានការលំបាកជាខ្លាំងក្នុងការចាប់ផ្តើមដំណើរការម្តងៗដូចច្នេះវាមានការលំបាកជាខ្លាំងសម្រាប់ការស្រោចដំណាំរហូតដល់ម៉ាស៊ីនត្រូវបានជួសជុល។ជាមធ្យមខ្ញមបានចំណាយប្រមាណ ៨០០០ រៀលលើសាំងក្នុង១ថ្ងៃ ជាមួយនិងថ្លៃលើការជួសជុលថែទាំ។ បច្ចុប្បន្នខ្ញុំមានការសប្បាយចិត្តជាខ្លាំងជាមួយម៉ូទ័រប៉ូមទឹកសូឡា របស់ ក្រុមហ៊ុន អេកូសាន់ វាមានភាពងាយស្រួលជាងមុន ​ខ្ញុំអាចធ្វើការបូមទឹកបានគ្រប់ម៉ងនៅពេលដែលមានពន្លឺថ្ងៃ និងពេលប្រសិនបានបញ្ចូលអាគុយពេញ ខ្ញុំក៏អាចបញ្ចូលថ្មទូរស័ព្ទ និងប្រើជាមួយអំពូល។​បច្ចេកវិទ្យានេះពិតជាមានភាពសាកសម្យជាមួយនិងចំការរបស់ខ្ញុំ ហើយបានជួយខ្ញុំ អោយសន្សំ ថវិការពីការចំណាយលើ ថ្លៃសាំង ឫការជួសជុលថែទាំ។​”

លោក លី វ៉ាន់ ខេត្តបន្ទាយមានជ័យ

“ខ្ញុំបានចាប់ផ្តើធ្វើការដាំដំណាំ ២​ឆ្នាំមក​ហើយ ដែលវាបានផ្តល់ជាចំណូលដល់ខ្ញុំយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញខ្ញុំធ្លាប់ធ្វើការធ្ងន់ដោយប្រើកម្លាំងពលកម្មច្រើនទៅលើការរែកទឹក និងការថែទាំជារៀងរាល់ថ្ងៃ។ ខ្ញុំពិតសប្បាយចិត្តជាខ្លាំងក្នុងការប្រើម៉ូទ័រ បូមទឹកសូឡា ដែលត្រូវការកម្លាំងពលកម្មតិច ខ្ញុំចំណាយពេលតិចជាងមុនក្នុងការធ្វើការលើចម្ការរបស់ខ្ញុំ ព្រមទាំងជួយអោយខ្ញុំបានធ្វើការទៅលើសកម្មភាពដ៏ទៃទៀត។​​ដូចគ្នានេះដែរវាអាចផ្លាស់ប្តូរទីតាំងយ៉ាងងាយស្រួលដែលខ្ញុំអាចប្រើប្រាស់វានៅផ្ទះប៉ូមទឹកសម្រាប់មាន់ អាចប្រើថាមពលជាមួយអំពូលសម្រាប់បំភ្លឺនិងសាកថ្មទូរស័ព្ទផងដែរ។”

លោកស្រី ប្រាក់ ឡុន ខេត្ត ពោធិ៍សាត់

“ខ្ញុំបានប្រើម៉ទ័របូមទឹក ប្រសាំងក្នុងការបូមទឹកស្រោចស្រពដំណាំ​ដែលមានតម្លៃ ១២០ ដុល្លា ជាមួយនិងការចំណាយ ២ ដុល្លាជារៀងរាល់ថ្ងៃលើសាំង និងឥន្ធនៈ។​​ពេលខ្លះខ្ញុំមិនអាចធ្វើការបូមទឹកសម្រាប់ចម្ការត្រសក់របស់ខ្ញុំដោយសារតែមូទ័របូមទឹកមិនដំណើរការ។ ខ្ញុំបានទិញ ម៉ូទ័រមូមទឹកសូឡា​ កាល២០១៨ ខ្ញុំពិតជាមានការសប្បាយចិត្តជាខ្លាំងដែលវាជួយអោយខ្ញុំបង្កើនផលិតកម្ម និងចំណូល។​បច្ចុប្បន្ន​ខ្ញុំអាចផលិត ត្រសក់ ៣០០០ គីឡូកា្រម និង​​ សាឡាត់ចំនួន ៤០០ គីឡូក្រាម ក្នុងមួយវគ្គ។”

លោកស្រី តេស សារី ខេត្ត កំពត

ទាក់ទងមកកាន់យើង

មានបំណងស្វែងយល់បន្ថែម?
ចាប់ផ្តើមធ្វើការជែកគ្នា

012635865
0236664666

House No.264B, Street 217 (Monireth),
East of Stung Meanchey
PHNOM PENH, CAMBODIA

ecosuncam@gmail.com

EcoSunCambodia

ទំនាក់ទំនងមកកាន់យើង

Thank you! Your submission has been received!
Oops! Something went wrong while submitting the form